ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានដឹងនំាកម្លំាងចម្រុះ ចុះបង្រ្កាបបទល្មើសជលផលបានចំនួន ១ ករណី នៅចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ចេញ​ផ្សាយ ២៣ មករា ២០២៤
110

សៀមរាប៖ ថ្ងៃចន្ទ១២កើត ខែបុស្ស ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នំា២០២៣

លោកហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកធិននី សុទ្ធីនាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងមន្រ្តីខណ្ឌរដ្ឋបាលជលផលបានអមដំណើរ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំការនៅឃុំកំពង់ភ្លុក ការិយាល័យនគរបាលចរាចរណ៍ជើងទឹកប្រចាំចុងឃ្នៀស និងសហគមន៍នេសាទចុងឃ្នៀស កម្លាំងសរុបចំនួន៣៩នាក់ ស្រ្តី០១នាក់ កាណូតចំនួន០៣គ្រឿង បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី (នេសាទដោយឧបករណ៍ ប លើសប្រវែងកំណត់និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ)។  ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ចោលនៅនឹងកន្លែងមាន៖ក្បាលបចំនួន ០៨គ្រឿង របាំងសាច់អួនប្រវែង ១ ៦០០ម៉ែត្រ ចម្រឹងចំនួន ៤០០ដើម ព្រលែងត្រីចម្រុះចំនួន  ២០គីឡូក្រាមផង។

 

ចំនួនអ្នកចូលទស្សនា
Flag Counter