សៀមរាប៖ ថ្ងៃអង្គារ១៣កើត ខែបុស្ស ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នំា២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរ និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំមន្ត្រីខណ្ឌអមដំណើរ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសថ្នាក់ជាតិប្រចាំការនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង លោកអភិបាលរងស្រុកសូទ្រនិគម ឧទ្យានុរក្សកំពង់ឃ្លាំង និងសហគមន៍នេសាទកំពង់ឃ្លាំង កម្លាំងសរុបចំនួន២៨នាក់ កាណូតចំនួន០៣គ្រឿង បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលចំនួន ២ ករណី (នេសាទដោយឧបករណ៍ ប លើសប្រវែងកំណត់ និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ) វត្ថុតាងរួមមាន៖ក្បាលបចំនួន១០គ្រឿង របាំងសាច់អួនប្រវែង២ ២០០ម៉ែត្រ ចម្រឹងចំនួន៥០០ដើម និងព្រលែងត្រីចម្រុះចំនួនជាង១០០គីឡូក្រាម និងក្រុមការងារបានបំផ្លាញចោលនូវឧបករណ៍នេសាទនៅនឹងកន្លែងកើត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម