ក្រុមការងារមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានសហការជាមួយរដ្ឋបាលស្រុកក្រឡាញ់ បានចុះអនុវត្តសកម្មភាព ស្រាវជ្រាវ ត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងជី ថ្នាំកសិកម្ម នៅស្រុកក្រឡាញ់។
ចេញ​ផ្សាយ ២៦ មករា ២០២៤
121

ថ្ងៃព្រហស្បតិ៍ត១៥កើត  ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

លោក  ហ៊ុន រស្មី ប្រធាន   ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដឹកនំាសហការី បានសហការជាមួយរដ្ឋបាលស្រុកក្រឡាញ់ បានចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងថ្នំាកសិកម្ម និងជីកសិកម្មតាមបណ្ដាដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយ លើទីផ្សារមួយចំនួននៅក្នុងស្រុកក្រឡាញ់ បានចំនួន ៤ដេប៉ូ និងបានណែនាំផ្ទាល់មាត់៣ដេប៉ូ។ អំឡុងពេលចុះត្រួតពិនិត្យនេះ ក្រុមការងារបានពន្យល់រំលឹកដេប៉ូទំាងអស់អនុវត្តតំាងលក់ល្អ តាមប្រភេទ ជី ថ្នំាកសិកម្មឱ្យបានត្រឹមត្រូវ  មានរបៀបរៀបរយស្របតាមបច្ចេកទេស និងត្រូវណែនាំបន្តដល់អ្នកប្រើប្រាស់ទំាងឡាយត្រូវរៀបចំការទុកដាក់សំបកថ្នំាក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថានជុំវិញ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter