ថ្ងៃអង្គារ៥រោច ខែបុណ្ស ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នំា២០២៣
ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក គណ:កម្មការសហគមន៍នេសាទកែវពណ៌និងខ្នាត បានសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ចុះបង្រ្កាបបទល្មើសជលផលក្នុងដែនសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាបបានចំនួន ១ករណី ដោយប្រើប្រាស់ឧបករណ៍ប ក្រុមការងារបានបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ក្បាលប ចំនួន៩គ្រឿង របាំងសាច់អួនប្រវែង ១ ៨០០ម៉ែត្រ ចម្រឹងចំនួន ៤០០ដើម លែងត្រីចម្រុះ ចំនួន ៣០គីឡូក្រាមទៅក្នុងទន្លេ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម