ថ្ងៃព្រហស្បតិ៍៧រោច ខែបុស្ស ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភ: ឆ្នំា ២០២៤
ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុក ប៉ុស្តឹ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទពីចំណុចជ្រោយសដល់កោះដាច់ ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំងបានចំនួន ០១ករណី ដោយប្រើឧបករណ៍ ប ក្រុមការងារបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលប ចំនួន ០៩គ្រឿង របាំងសាច់អួនប្រវែង១ ០០០ ម៉ែត្រ ចម្រឹង ចំនួន ៤០០ ដើម និងបានលែងត្រីចំនួន ២០ គីឡូក្រាម។ ក្នុងថ្ងៃដដែលនេះ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងគណ:កម្មការសហគមន៍នេសាទចុងឃ្នៀសបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលនៅចំណុច ចាប់ពីមាត់ពាមចុងឃ្នៀសខាងលិច រហូតដល់ជ្រោយពពាយ ក្នុងដែននេសាទសហគមន៍នេសាទចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានចំនួន០១ករណី (ប្រើឧបករណ៍ ប ) ដែលជាបទល្មើសជលផលហើយក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន៖ ក្បាល ប ចំនួន០៩គ្រឿង របាំងសាច់អួនប្រវែង ៩០០ ម៉ែត្រ ចម្រឹងចំនួន៤៥០ដើម ព្រលែងត្រីចំនួន១៥ គីឡូក្រាម ប្រើកម្លាំងសរុប០៦នាក់ កាណូតចំនួន០១គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម