ក្រុមការងារមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងសហការីបានចុះអនុវត្តសកម្មភាព ស្រាវជ្រាវ ត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងជី ថ្នាំកសិកម្ម នៅស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២៤
114

ថ្ងៃព្រហស្បតិ៍៧រោច  ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

លោក ខិ  ចាន់ប៊ុណ្ណារិទ្ធ   អនុប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដឹកនំាសហការី ចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីការគ្រប់គ្រងថ្នំាកសិកម្ម និងជីកសិកម្មតាមបណ្ដាដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយ លើទីផ្សារមួយចំនួននៅក្នុងស្រុកសូទ្រនិគម បានចំនួន ៧ដេប៉ូ ក្នុងនោះមាន០១ដេប៉ូថ្មី  ពុំមានវិញ្ញាបនបត្រឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ   ក្រុមការងារបាន ណែនាំឲ្យប្រញាប់ដាក់ពាក្យស្នើសុំ ឆ្លងវគ្គអប់រំសមត្ថភាពប្រជាជីវៈនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប។ អំឡុងពេលចុះត្រួតពិនិត្យនេះ ក្រុមការងារបានពន្យល់រំលឹកដេប៉ូទំាងអស់អនុវត្តតំាងលក់ល្អ តាមប្រភេទ ជី ថ្នំាកសិកម្មឱ្យបានត្រឹមត្រូវ  មានរបៀបរៀបរយស្របតាមបច្ចេកទេស និងត្រូវណែនាំបន្តដល់អ្នកប្រើប្រាស់ទំាងឡាយត្រូវរៀបចំការទុកដាក់សំបកថ្នំាក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថានជុំវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter