ថ្ងៃអង្គារ១២រោច ខែបុស្ស ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាប្រធានសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាសាខាមន្ទីរកសិកម្មខេត្តសៀមរាប និងសហការីបាននាំយកនូវអំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ព្រមទាំងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការចូលរួមមរណៈទុក្ខដល់គ្រួសារសពពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជូនដល់លោស្រី គី សាវី ត្រូវជាភរិយាសពលោក ហ៊ុន គឹមឡេង អតីតមន្ត្រីចូលនិវត្តន៍ និងជាសមាជិកសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាប្រចាំខេត្តសៀមរាប ចំនួន ៦ ០០០ ០០០ រៀលគត់។ កម្មវិធីប្រគល់ប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលមានអ្នកចូលរួមសរុប ១២ នាក់ ស្រី៥ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម