ថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៤ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចូលរួមចុះអនុវត្តផ្ទាល់ស្តីពីវិធីសាស្ត្រពន្លត់ភ្លើងព្រៃលិចទឹក ផែនការគ្រប់គ្រងភ្លើងព្រៃសហគមន៍ និងប្រគល់សម្ភារៈពន្លត់អគ្គីភ័យជូនសហគមន៍នេសាទព្រែកស្រមោច រួមមាន÷ ធុងទឹក ១គ្រឿង ម៉ាសីនបូមទឹក ១គ្រឿង ម៉ាស៊ីនបាញ់ខ្យល់ ១គ្រឿង ទុយយីរទឹក ១ដុំ ខែវចំនួន ០៥ខែវ បន្ទះខ្ទប់ចំនូន ០៥បន្ទះ ប៉ែលចំនួន ០៥ប៉ែល ចបចំនួន ០៥ចប ត្រសេះតូច ធំ ចំនួន ១០ត្រសេះ អំបុញ ឬ រនាស់ចំនួន ០៥ គ្រឿង ពូថៅចំនួន ០៥ គ្រឿង ស៊ីតែនទឹកចំណុះ ១០០០លីត្រចំនួន ០១ស៊ីតែន និងឯកសណ្ឋាន ស្បែកជើងពន្លត់អគ្គីភ័យ មួក សាក់កាដូរ ដល់សហគមន៍ចំនួន ២០រូប ដែលបានឧបត្ថម្ភដោយ អង្គការRECOFTC។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម