ថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២៤ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំសហការី កំលាំងយោធភូមិភាគទី៤ កម្មករ ប្រចាំការចម្ការពូជឈើគ្រញូងសរុបចំនួន ២៥នាក់ ដោយប្រើប្រាស់ត្រាក់ទ័រចំនួន៤គ្រឿងធ្វើការឈួសសំអាត ផ្លូវភ្លើងចម្ការឈើដាំឆ្នាំ២០១៣ ២០១៤ ២០១៥ ២០១៦ ដែលថែរក្សាដោយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីការពារភ្លើងឆេះព្រៃ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប សំរេចបាន១០០% និងបានបំផ្លាញចោលបង្គោលថ្មចំនួន២ដើម ដែលជនល្មើសបានយកមកបោះបង្គោលព្រំដើម្បីវាតយកដីធ្វើកម្មសិទ្ធិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម