ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅស្រុកពួក។
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២៤
100

ថ្ងៃអង្គារ៤កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២៤
លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានអមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលចាប់ពីចំណុចជ្រោយពពាយសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបដល់ចំណុចមាត់ពាមតាអួរ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានចំនួន ០១ករណី នេសាទដោយឧបករណ៍ ប លើសប្រវែងកំណត់ និងក្រឡាសាច់អួនក្រោម០,០៣ម៉ែត្រ។ ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នឹងកន្លែងរួមមាន៖ ក្បាលបចំនួន២៥គ្រឿង របាំងសាច់អួនប្រវែង៣ ០០០ម៉ែត្រ  ចម្រឹងចំនួន១ ៥០០ដើម និងព្រលែងត្រីចម្រុះចំនួន៩០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter