មន្រ្តីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ជយយសង្ក្រោះព្យាបាលបឋមដល់សត្វទន្សោងមួយក្បាល នៅក្នុងចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២៤
106

ថ្ងៃពុធ៥កើត  ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែ កុម្ភះ ឆ្នាំ២០២៤

លោក លី សូផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី និងលោក  សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ សហការជាមួយមន្ត្រីឧទ្យានសួនសត្វភ្នំតាម៉ៅ មន្ត្រីបរិស្ថាន អាជ្ញាធរឃុំកន្ទួត និងសហគមន៍ព្រៃឈើឆក់បាស់ សរុបចំនួន ២៣នាក់ បានធ្វើការសង្គ្រោះព្យាបាលបឋមដល់សត្វទន្សោងចំនួន១ ក្បាល ដែលរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរដោយសារជាប់អន្ទាក់ ដែលបានឆ្លងកាត់ចូលមកក្នុងតំបន់របស់សហគមន៍ព្រៃឈើឆក់បាស់ នៅក្នុងចម្ការពូជឈើគ្រញូង  ស្ថិតនៅភូមិត្រពាំងថ្ម  ឃុំឃុនរាម  ស្រុកបន្ទាយស្រី  ខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter