លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះពិនិត្យមើលកសិដ្ឋានដាំពោតចំណីសត្វ នៅឃុំមានជ័យ និងឃុំរលួស ស្រុកប្រាសាទបាគង។
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២៤
117

ថ្ងៃសុក្រ៧កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤

លោក ទា  ​គឹមសុទ្ធ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្ត លោក ស្រី ជុំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ចុះពិនិត្យមើលកសិដ្ឋានដាំពោតចំណីសត្វ នៅចំណុចភូមិកំពង់ថ្កូវ ឃុំមានជ័យ និងភូមិកញ្ជរ ឃុំរលួស ស្រុកប្រាសាទបាគង ដែលមានផែនការលើផ្ទៃដី ១០០០ហិកតា កំពុងរៀបចំដី ៧០០ហិកតា និងដាំពិសោធន៍ពូជ និងពិសោធន៍ជី លើផ្ទៃដី ៣ហិកតា ដែលបានដាំពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២៤ កន្លងទៅ ដែលមានអ្នកបច្ចេកទេសរៀបចំដី និងប្រព័ន្ធស្រោចស្រពជនជាតិហ្វីលីពីន  អ្នកបច្ចេកទេសដាំដុះជនជាតិ ថៃ និងប្រភពពូជមកពីប្រទេសថៃ ខ្មែរ  វៀតណាម។ ចំពោះការប្រើប្រាស់ឧបកណ៍ដាំ គឺអូសដោយកម្លាំង និងអូសដោយម៉ាស៊ីន  និងប្រើប្រាស់ប្រភពទឹករណ្តៅដីចំណីផ្លូវ ដោយប្រើម៉ាស៊ីនបូម និងទុយោបាចសាច  ឧបករណ៍រៀចចំដីប្រើប្រាស់ត្រាក់ទ័របំពាក់ឡាស៊ែរពង្រាបដី  និង GPS ។

ចំនួនអ្នកចូលទស្សនា
Flag Counter