ថ្ងៃអង្គារ១១កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សង្កាត់រដ្ឋបាលជលផលប្រាសាទបាគង បានការជាមួយសហគមន៍នេសាទកំពង់ភ្លុក ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងដែនសហគមន៍នេសាទឃុំកំពង់ភ្លុកចាប់ពីចំណុចមាត់ពាមប៉ែកខាងលិច ផ្លូវឡាន កោះក្អែរ រហូតដល់ជ្រោយវល្ល៍ប្រេង ស្ថិតនៅភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងបានចំនួន០១ករណី។ នេសាទដោយឧបករណ៍ប ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន៖ ក្បាលបចំនួន ០៤គ្រឿង របាំងសាច់អួនប្រវែង ២០០ម៉ែត្រ ចម្រឹងចំនួន ១៥០ដើម និងបានលែងត្រីចំនួន ១០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម