ថ្ងៃអង្គារ១១កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការីបានប្រគល់ថវិកាមរណៈភាពជូនលោកស្រី ហៀង អៀងវុន ត្រូវជាភរិយាសពលោក វ៉ាន់ វឌ្ឍនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដែលទទួលមរណភាពនាពេលកន្លងមក ចំនួន ៦ ៨១៥ ០០០ (ប្រាំមួយលានប្រាំបីដប់ប្រាំពាន់រៀលគត់)។ កម្មវិធីប្រគល់នេះប្រព្រឹត្តិទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម