លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឱវាទចុះអនុវត្តវិធីសាស្ត្រពន្លត់ភ្លើងឆេះព្រៃលិចទឹកសហគមន៍ និងប្រគល់សម្ភារៈពន្លត់អគ្គីភ័យជូនសហគមន៍នេសាទកំពង់ភ្លុក។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៤
444

សៀមរាប៖ ថ្ងៃពុធ១២កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ២១ ខែកុម្ភៈ ឆ្នំា២០២៤​

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ព្រមទាំងសហការីចុះអនុវត្តផ្ទាល់ ស្តីពីវិធីសាស្ត្រនៃការពន្លត់ភ្លើងឆេះព្រៃលិចទឹកសហគមន៍។ សម្ភារៈដែលក្រុមការងារផ្ដល់ជូនសហគមន៍នេសាទកំពង់ភ្លុកក្រោមការឧបត្ថម្ភដោយអង្គការRECOFTC រួមមាន ÷ ធុងទឹកចំនួន ២គ្រឿង  ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង ទុយយោទឹកចំនួន ១ដុំ កាំបិតខែ្វវចំនួន ០៥ខ្វែវ បន្ទះខ្ទប់ចំនួន ១០បន្ទះ ប៉ែលចំនួន ០៥ប៉ែល ចបចំនួន ០៥ចប ត្រសេះតូច ធំចំនួន ១០ត្រសេះ  រនាស់ចំនួន ០៥គ្រឿង ពូថៅចំនួន ០៥គ្រឿង ស៊ីតែនទឹកចំណុះ ១ ០០០លីត្រ ចំនួន០១ស៊ីតែន ម៉ាស៊ីនកាត់ស្មៅចំនួន ០២គ្រឿង និងឯកសណ្ឋាន ស្បែកជើងពន្លត់អគ្គីភ័យ មួក សាក់កាដូរ ដល់ក្រុមល្បាតសហគមន៍ចំនួន ២៤រូប។

ចំនួនអ្នកចូលទស្សនា
Flag Counter