មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល បានសហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ នៅភូមិសាស្ត្រដែននេសាទស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៤
134

សៀមរាប៖ថ្ងៃព្រហស្បតិ៍ត១៣កើត ខែមាឃ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយរដ្ឋបាលស្រុក ការិយា​ល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មូលដ្ឋានកងរាជអាវុធហត្ថ ប៉ុស្តឹ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង មន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង ដឹកនាំដោយលោក ជុំ ចាន់ថេង អភិបាលរង នៃគណៈអភិបាលស្រុកប្រើប្រាស់កាណូតចំនួន ០២ គ្រឿង កម្លាំងចូលរួមសរុប ចំនួន១៤នាក់ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំងពីចំណុចលកទាល់ដល់ចំណុចជ្រោយសរបានចំនួន ០១ ករណី នេសាទដោយប្រើឧបករណ៍ ប ដែលមានក្រឡាតូចជាង ៣ សង់ទីម៉ែត្រ ។ ក្រុមការងារបានសម្រេចធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាល បចំនួន ១៥ គ្រឿង  របាំងសាច់អួនប្រវែង  ១ ៤០០ម៉ែត្រ ចម្រឹងចំនួន ៧០០ដើម  និងលែងត្រីចំនួន ៣០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter