លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្មបានដឹកនំាសហការីបានចុះត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងជី ថ្នាំកសិកម្ម នៅស្រុកអង្គរជុំ។
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២៤
140

សៀមរាប៖  ថ្ងៃព្រហស្បតិ៍្ត​១៣កើត​ ខែមាឃ ឆ្នាំថោះ​ បញ្ច​ស័កព.ស ២៥៦៧​ ត្រូវនឹងថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០២៤  លោក  ហ៊ុន  រស្មី  ប្រធានការិយាល័យនីតិកម្មកសិកម្ម  និងសហការី  បានចុះត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុង ចរាចរណ៍ទិញលក់ចែកចាយលើទីផ្សារក្នុងស្រុកអង្គរជុំ និងធ្វើការពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងថ្នាំកសិកម្ម  និងជីកសិកម្ម សរុបបានចំនួន០៧ដេប៉ូ (ក្នុងនោះ បានធ្វើការណែនាំផ្ទាល់មាត់ចំនួន១ដេប៉ូ ដែលរៀបចំមិនទាន់បានត្រឹមត្រូវល្អ)។ ក្រុមការងារបានណែនាំការអនុវត្តការតាំងលក់ល្អ មានរបៀបរៀបរយស្របតាមបច្ចេកទេស តាមប្រភេទជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវ ពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាពមនុស្ស សត្វ និងបរិស្ថាន។

ចំនួនអ្នកចូលទស្សនា
Flag Counter