លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំអន្លង់ ស្រុកជីក្រែង។
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
122

សៀមរាប៖ ថ្ងៃសុក្រ១៤កើត ខែមាឃ  ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់  សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការីបានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំអន្លង់សំណរ ដែលប្រព្រឹត្តទៅនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ដោយមានការអញ្ជើញចូលរួមពីលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង  លោកមេឃុំអន្លង់សំណរ  តំណាងអង្គការទស្សនៈពិភពលោក តំណាងក្រុមហ៊ុនជីធម្មជាតិធ្យូងអង្កាម ប្រជាកសិករជាសមាជិកប្រមាណ ១១៥នាក់ ស្រី ៧៨នាក់។ ក្នុងឆ្នាំ២០២៣ សហគមន៍បានប្រកបរបរអាជីវកម្ម ដូចជា ទឹកស្អាត ឥណទានខ្នាតតូច ផ្គត់ផ្គង់ធាតុចូលកសិកម្ម ដោយទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ២០លានរៀល នឹងបានធ្វើការបែងចែកទៅតាមគោលការណ៍ដែលមានចែងក្នុងលក្ខនិ្តកៈរបស់សហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter