ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម នៃខណ្ឌរដ្ឋបាលជលផលសៀមរាម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទបានចំនួន ០១ករណី នៅភូមិសាស្ត្រដែននេសាទស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ២៣ កុម្ភៈ ២០២៤
129

សៀមរាប៖ ថ្ងៃសុក្រ១៤កើត ខែមាឃ ឆ្នាំថោះចត្វាស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភ:ធ្ឆ្នាំ២០២៤ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ពីចំណុចពាមឃ្លាំងដល់ចំណុចលកទាល់បានចំនួន ០១ករណី  នេសាទដោយឧបករណ៍ដែលមានក្រឡាតូចជាង៣ សង់ទីម៉ែត្រ និងក្រុមការងារបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលប ចំនួន០៩គ្រឿង  របាំងសាច់អួនប្រវែង ៨០០ម៉ែត្រ  ចម្រឹងចំនួន ៤០០ដើម  និងលែងត្រីចំនួន ២០ គីឡូក្រាមផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter