លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នាំយកសម្ភារៈពន្លត់អគ្គីភ័យ ដែលឧបត្ថម្ភដោយអង្គការRECOFTC ជូនសហគមន៍នេសាទចុងឃ្នៀស ខេត្តសៀមរាប
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២៤
276

ថ្ងៃសៅរ៍ ១៥កើតខែមាឃ  ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលសៀមរាប ព្រមទាំងមានការចូលរួមពី លោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផល ចូលរួមចុះអនុវត្តផ្ទាល់ស្តីពីវិធីសាស្ត្រនៃការពន្លត់ភ្លើងឆេះព្រៃលិចទឹក នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ក្នុងពិធីនេះដែរ លោក ទា គឹមសុទ្ធ បានប្រគល់សម្ភារៈពន្លត់អគ្គីភ័យ ជូនសហគមន៍នេសាទចុងឃ្នៀស ដែលឧបត្ថម្ភដោយអង្គការRECOFTC មានដូចជា៖ធុងទឹក ម៉ាស៊ីនបូមទឹក ទុយយោទឹក កាំបិតខែ្វវ បន្ទះសម្រាប់ខ្ទប់ ប៉ែល ចបកាប់ ត្រសេះតូច-ធំ រនាស់ ពូថៅ ស៊ីតែនទឹកចំណុះ១ ០០០លីត្រ ម៉ាស៊ីនកាត់ស្មៅ និងឯកសណ្ឋានរួមមាន៖ស្បែកជើងពន្លត់អគ្គីភ័យ មួក សាក់កាដូរ ដល់ក្រុមល្បាតសហគមន៍ចំនួន២០រូប ។ បន្ទាប់ពីប្រគល់សម្ភារៈរួច ក៏មានកម្មវិធីអនុវត្តវិធីសាស្ត្រពន្លត់ភ្លើងឆេះព្រៃជាក់ស្តែង ដោយមានការចូលរួម អញ្ជើញមកពីអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រុមប្រឹក្សាសង្កាត់ចុងឃ្នៀស  មន្រ្តីប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ចុងឃ្នៀស ប្រជាការពារភូមិសង្កាត់ចុងឃ្នៀសចំនួន ០៦នាក់ និងគណៈកម្មការសហគមន៍ចុងឃ្នៀស និងក្រុមពន្លត់ភ្លើងព្រៃ សរុបចំនួន៤៧នាក់ ស្ត្រីចំនួន ០២នាក់។

បន្តមក លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី បានចុះពិនិត្យមើលដំណាំស្រូវនៅក្នុងដែនសហគមន៍នេសាទចុងឃ្នៀស ឃើញថាស្រូវមានការលូតលាស់ល្អប្រសើរ មិនមានបញ្ហាអ្វីគួរកត់សម្គាល់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter