សៀមរាប៖ ថ្ងៃចន្ទ២រោច ខែមាឃ ឆ្នំាថោះបញ្ចស័កបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមជាគណ:អធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធ HRIMS រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែកុម្ភះ ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូយ៉ាល់អេមផាយ ខេត្តសៀមរាប នៅក្រោមអធិបតីភាពឯកឧត្តម ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សដែលអ្នកចូលរួមសរុបចំនួន ៧០នាក់ស្រ្តី ១៥នាក់។ ក្នុងកម្មវិធីនេះមានការចូលរួមពីអង្គភាពថ្នាក់កណ្តាលរួមមាន៖ រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ អគ្គាធិការដ្ឋាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋាននីតិកម្មកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានកសិ-ឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តចំនួន១៣ រាជធានីខេត្តរួមមាន៖ មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ និងខេត្តប៉ៃលិន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម