សៀមរាប៖ ថ្ងៃពុធ៤រោច ខែមាឃ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ព្រំ សុភាព អនុប្រធានការិយាល័យនីតិកម្មកសិកម្មបានដឹកនំាសហការីចុះអនុវត្តសកម្មភាពការងារត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុងចរាចរណ៍ទិញ លក់ ចែកចាយលើទីផ្សារក្នុងស្រុកវ៉ារិន និងធ្វើការពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម សរុបបានចំនួន០៧ដេប៉ូ (ក្នុងនោះ បានធ្វើការណែនាំផ្ទាល់មាត់ចំនួន៤ដេប៉ូ )។ ក្រុមការងារបានណែនាំការអនុវត្តការតាំងលក់ល្អ មានរបៀបរៀបរយស្របតាមបច្ចេកទេស តាមប្រភេទជី ថ្នាំកសិកម្ម និងពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាពមនុស្ស សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម