សៀមរាប៖ ថ្ងៃព្រហស្បតិ៍៥រោច ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក សំាង សុផល ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកសិកម្មព្រមទាំងមានការអញ្ជើញចូលរួមលោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម និងមន្រ្តី អាជ្ញាធរឃុំ និងប្រជាកសិករ សរុបចំនួន២០នាក់ ស្រី ៥នាក់ បានចុះ ពិនិត្យប៉ះពាល់បណ្តាលពីមមាចត្នោត មាននៅ ៤ឃុំ រួមមានឃុំកៀនសង្កែ កំពង់ឃ្លាំង ខ្ចាស់ និងដានរុន លើ២៨ភូមិ មាន៨៣៦គ្រួសារ លើផ្ផៃដី ប៉ះពាល់៣៩០ហិចតា។ ក្រុមការងារបានធ្វើការណែនាំបច្ចេកទេស ដើម្បីទប់ស្កាត់ការរីករាលដាល ការបំផ្លាញរបស់សត្វមមាចត្នោត និងបានចែកថ្នាំកំចាត់សត្វល្អិត រួមមាន៖ BC៥៥ ចំនួន៤០ដប និងចៃកំសត់ ចំនួន១ប្រអប់ ដល់អជ្ញាធរឃុំ ដើម្បីចែកជូនដល់កសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម