មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលសៀមរាប បានសហការជាមួយអាជ្ញាធរឃុំបានរៀបចំប្រជុំផ្សព្វផ្សាយច្បាប់ជលផល ស្ដីពីពីការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ ដែលប៉ះពាល់ខ្លាំងដល់ធនធានជល នៅសាលាឃុំសង្វើយ ស្រុកជីក្រែង។
ចេញ​ផ្សាយ ០២ មីនា ២០២៤
196

សៀមរាប៖ ថ្ងៃសុក្រ៦រោច ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នំា២០២៤ សង្កាត់រដ្ឋជលផលកំពង់ក្តីនៃខណ្ឌរដ្ឋបាលជលផលសៀមរាប បានសហការជាមួយអាជ្ញាធរឃុំរៀបចំប្រជុំផ្សព្វ​ផ្សាយច្បាប់ជលផល ស្តីពីការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ហាមឃាត់ ដែលប៉ះពាល់ខ្លាំងដល់ធន​ធានជល មានជាអាទិ៍៖ឧបករណ៍លូស្បៃមុង និងការនេសាទដោយឧបករណ៍(ឆក់) នៅឃុំសង្វើយ ស្រុកជីក្រែង។ ក្រោយពីមានការប្រជុំផ្សព្វផ្សាយ មានបងប្អូនប្រជាពលបានយល់ដឹងពីច្បាប់ជលផល និងកំហុសរបស់ខ្លួន ក៏បានចូលខ្លួនធ្វើកិច្ចសន្យា និងប្រគល់ឧបករណ៍នេសាទខុសច្បាប់(ឧបករណ៍ ឆក់)ដល់សមត្ថកិច្ចជាច្រើនគ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter