មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីសត្តឃាតដ្ឋានរបស់លោក ហៀប ងើយ នៅស្រុកប្រាសាទបាគង។
ចេញ​ផ្សាយ ០៥ មីនា ២០២៤
145

សៀមរាប៖ ថ្ងៃអង្គារ១០រោច ខែមាឃឆ្នាំ ថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នំា២០២៤ មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីសត្តឃាតដា្ឋនរបស់លោក ហៀប ងើយ នៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ចំពោះការប្រើប្រាស់ទឹកលាងសំអាតជ្រូក បានហូរចូលទៅក្នុងស្រះ ដែលធ្វើអោយមានក្លិនមិនល្អ ដល់ប្រជាពរដ្ឋដែលអ្នករស់នៅបរិវេនជុំវិញស្រះ ។ ក្រុមការងារបានណែនាំអោយម្ចាស់សត្តឃាតដ្ឋាន ឈប់បង្ហូរទឹកស្អុយចូលទៅក្នុងស្រះ របស់ពួកគាត់ទៀត និងអោយធ្វើអនាម័យ និងបាញ់ថ្នាំសំលាប់មេរោគជាប្រចាំ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter