សៀមរាប៖ ថ្ងៃចន្ទ៩រោច ខែមាឃឆ្នាំ ថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិនា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លសាប ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក ប៉ុស្តឹ៍នគបាលរដ្ឋបាលកំពង់ឃ្លាំង ដឹកនាំដោយលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កម្លាំងចូលរួមចំនួន ១៨នាក់ ប្រើកាណូតចំនួន ០២គ្រឿង ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទដោយឧបករណ៍ខុសច្បាប់រួមមាន៖ប្រើឧបករណ៍លបលូប្រើរបាំងរួមផ្សំសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ចំនួន០១ករណី និងឧបករណ៍ស្បៃមុងចំនួន០១ករណី។ ក្រុមការងារកាប់បំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងមាន៖ឧបករណ៍លបលូរួមផ្សំរបាំងសាច់អួនក្រឡាតូចជាង ៣សង់ទីម៉ែត្រ និងរបាំងសាច់អួនលើសប្រវែង ក្បាលលបលូចំនួន ១៦ គ្រឿង របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ប្រវែង ២ ១០០ម៉ែត្រ ចម្រឹងចំនួន ១ ៧០០ដើម ក្បាលស្បៃមុង ចំនួន០៥គ្រឿង របាំងសាច់ស្បៃមុង ប្រវែង៥០០ ម៉ែត្រ និងលែងត្រីចំនួន ៨០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម