មន្ត្រីជំនាញរបស់ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បង្ក្រាបបទល្មើសជលផល នេសាទដោយឧបករណ៍ឆក់ នៅចំណុចនិយាមកាត្រពាំងថ្មតូច ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។
ចេញ​ផ្សាយ ០៦ មីនា ២០២៤
72

សៀមរាប៖ ថ្ងៃអង្គារ ១០រោច ខែមាឃឆ្នាំ ថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិនា ឆ្នំា២០២៤ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក សហការជាមួយគណៈបញ្ជាការឯកភាពស្រុកពួក មូលដ្ឋានកងរាជអាវុធហត្ថស្រុក សហគមន៍នេសាទមុខប៉ែន សហគមន៍នេសាទសសរស្តម្ភ បានចុះបង្ក្រាបបទល្មើសជលផល នេសាទដោយឧបករណ៍ឆក់  នៅចំណុចនិយាមកាត្រពាំងថ្មតូច  ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បានឃាត់ចាប់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសចំនួន០៦នាក់ មានឈ្មោះ៖១.ឈ្មោះមិត្ត អែក  ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិមុខប៉ែន ឃុំមុខប៉ែន  ស្រុកពួក  ខេត្តសៀមរាប  ២. ឈ្មោះមិត្ត ម៉ៅ  ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិមុខប៉ែន ឃុំមុខប៉ែន  ស្រុកពួក  ខេត្តសៀមរាប ៣. ឈ្មោះមិត្ត អា  ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិមុខប៉ែន ឃុំមុខប៉ែន  ស្រុកពួក  ខេត្តសៀមរាប ៤.ឈ្មោះមិត្ត សំអាត  ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិមុខប៉ែន ឃុំមុខប៉ែន  ស្រុកពួក  ខេត្តសៀមរាប ៥.ឈ្មោះលឿ ឡយ  ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិមុខប៉ែន ឃុំមុខប៉ែន  ស្រុកពួក  ខេត្តសៀមរាប និង៦. ឈ្មោះអាត ហាន ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន នៅភូមិមុខប៉ែន ឃុំមុខប៉ែន  ស្រុកពួក  ខេត្តសៀមរាប ។ វត្ថុតាងខុសច្បាប់ដែលបានដកហូតឃាត់ទុករួមមាន៖ អាំងវ៉ែទ័រឆក់ចំនួន០៧គ្រឿង អាគុយ៤០អំពែចំនួន០៨គ្រឿង ដងឆក់ត្រីចំនួន០៧គូ ខ្សែភ្លើងប្រវែង២១ម៉ែត្រ  ម៉ូតម៉ាក C125 ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1AF-5155 ផលិតឆ្នាំ២០១៩ ៦.  ម៉ូតម៉ាក C125 ពណ៌ក្រហមគ្មានពាក់ស្លាក ផលិតឆ្នាំ២០០២  គោយន្តកន្ត្រៃម៉ាកKOBOTA ពណ៌ក្រហម ភ្ជាប់ជាមួយរ៉ឺម៉ក ចំនួន ០១គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter