សៀមរាប៖ ថ្ងៃពុធ១១រោច ខែមាឃ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ អនុប្រធានការិយាល័យនីតិកម្មកសិកម្មបានដឹកនំាសហការីចុះអនុវត្តសកម្មភាពការងារត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម តាមដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយលើទីផ្សារក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង សរុបបានចំនួន០៧ដេប៉ូ (ក្នុងនោះបានធ្វើការណែនាំផ្ទាល់មាត់ចំនួន២ដេប៉ូ)។ ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំឱ្យពួកគាត់មានការអនុវត្តតាំងលក់ល្អ មានរបៀបរៀបរយស្របតាមបច្ចេកទេស តាមប្រភេទជី ថ្នាំកសិកម្ម និងក្រើនរំលឹកម្ចាស់ដេប៉ូក្នុងការណែនាំបន្តដល់កសិកដែលប្រើប្រាស់ ត្រូវទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មឲ្យមានសុវត្ថិភាពទំាងមនុស្ស សត្វ និងបរិស្ថានផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម