សៀមរាប៖ ថ្ងៃព្រហស្បតិ៍១២រោច ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២០២៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នំា២០២៤ លោកស្រី មុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោក សុខុម វាសនា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ លើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់សហគមន៍កសិកម្ម ប្រាំបួននាងនួនចាន់ស នៅឃុំចាន់ស ស្រុកសូទ្រនិគម។ គិតត្រឹមឆ្នាំ២០២៤ សហគមន៍កសិកម្មប្រាំបួននាងនួនចាន់សមានសមាជិកសរុប ៣០៧នាក់ស្រ្តី ២៧២ នាក់ សហគមន៍មានភាគហ៊ុនចំនួន៩៧០ហ៊ុន ក្នុង១ហ៊ុន ៥០,០០០រៀល ដែលមានចំនួន៣មុខរបរ គឺ៖ ១ទិញលក់មាន់សាច់និងមាន់ពង ២-ឥណទានខ្នាតតូច និង៣-ទិញហ៊ុនសហភាពសៀមរាបមានជ័យ ដោយបានទួលចំណេញសុទ្ធ ១៣, ៨៦០ ២០០រៀល ហើយបែងចែកទៅតាមគោលការណ៍លក្ខន្តិកៈ ដែលមានអ្នកចូលរួមសរុប៨០ នាក់ស្រី៥៨ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម