សៀមរាប៖ ថ្ងៃព្រហស្បតិ៍១២រោច ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២០២៤ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នំា២០២៤មន្ត្រីជំនាញខណ្ឌរដ្ឋបាលសៀមរាប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន០៦ករណី រួមមាន៖ប្រើប្រាស់របាំងសាច់អួន ក្រឡាក្រោម០,០៣ម៉ែត្រ ចំនួន០៤ករណី (នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ចំនួន០២ករណី ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ស្រុកសូទ្រនិគម ចំនួន០១ករណី ក្នុងដែននេសាទសហគមន៍កែវព័ណ ស្រុកពួក ចំនួន០១ករណី) ប្រើប្រាស់ឧបករណ៍លូស្បៃមុង ចំនួន០១ករណី នៅក្នុងដែននេសាទសហគមន៍កែវព័ណ ស្រុកពួក និងប្រើប្រាស់លាន់អន្ទង់ ចំនួន០១ករណី នៅចំណុចផ្ទោស្រោងឡូត៍អភិរក្សជលផលលេខ០៧។ ចំពោះឧបករណ៍ល្មើសច្បាប់ត្រូវបានក្រុមការងារធ្វើការបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម