លោកស្រី ព្រំ សុភាព អនុប្រធានការិយាល័យនីតិកម្មកសិកម្មបានដឹកនំាសហការីចុះត្រួតពិនិត្យ ពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងជី ថ្នាំកសិកម្ម នៅស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ១៥ មីនា ២០២៤
161

សៀមរាប៖  ថ្ងៃសុក្រ៦កើត  ខែផល្គុន  ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧  ត្រូវ នឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក ស្រី  ព្រំ  សុភាព  អនុប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការីបានចុះតាមដាន  ស្រាវជ្រាវ  ត្រួតពិនិត្យ ការតាំងលក់ដុំលក់រាយថ្នាំកសិកម្ម  និងជីកសិកម្ម  នៅឃុំដានរុន និងឃុំកំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ។ ​ក្រុមការងារបានធើ្វកំណត់ហេតុត្រួតពិនិត្យ០៦ដេប៉ូ ណែនាំផ្ទាល់មាត់ ០២ដេប៉ូ និងបានណែនាំបន្ថែមដល់អាជីវករ និងកសិករនៅចំការសណ្តែកក្នុងឃុំកំពង់ឃ្លាំង ដូចតទៅ៖ ១-មិនត្រូវយកថ្នាំកសិកម្មដែលច្បាប់ហាមឃាត់មកប្រើប្រាស់ព្រោះអាចមានផលប៉ះពាល់ដល់មនុស្ស សត្វ និងបរិស្ថានជុំវិញ និង២-ប្រើប្រាស់ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវស្របតាមវិធានបច្ចេកទេស គុណភាព និងសុវត្ថិភាព។

 

ចំនួនអ្នកចូលទស្សនា
Flag Counter