សៀមរាប៖ ថ្ងៃអង្គារ១០កើត ខែផល្គុន ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នំា២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "ច្បាប់ថ្មីៗវិធានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់ថ្នាំកសិកម្ម និងការគ្រប់គ្រងសំណល់ថ្នាំកសិកម្ម" រៀបចំដោយអង្គការ អាយ ឌី អី (iDE) គម្រោង ស៊ីស្មាត (Csmart) សហការជាមួយការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមមាន៖ អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្ម និង ជីកសិកម្ម មកពីស្រុកប្រាសាទបាគង ជីក្រែង ពួក សូទ្រនិគម ស្វាយលើ ក្រឡាញ់ អង្គរជុំ ស្រីស្នំ និងក្រុងសៀមរាប សរុបអ្នកចូលរួមមានចំនួន ៣៦នាក់ ស្រី១១នាក់ ។ កម្មវិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម