លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត។
ចេញ​ផ្សាយ ២០ មីនា ២០២៤
144

សៀមរាប៖ ថ្ងៃពុធ១១កើត ខែផល្គុន ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ  អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមមាន៖លោកអនុប្រធានមន្ទីរ  លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញ លោកនាយខណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផល-ព្រៃឈើ និងលោក-លោកស្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកចំនួន១០ សរុបអ្នកចូលរួមចំនួន៣៦នាក់ ស្រី៦នាក់។ គោលបំណងនៃកិច្ចប្រជុំ៖១-ពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗលើវិស័យកសិកម្ម ដែលកើតមាននៅតាមបណ្តាក្រុង/ស្រុក ២-តាមដានផែនការសកម្មភាព និងលើកទិសដៅអនុវត្តបន្ត ៣-បង្កើនការទំនាក់ទំនងឱ្យកាន់តែប្រសើររវាងមន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ៤-បន្តពង្រឹងការគ្រប់គ្រងមន្ត្រីរាជការឱ្យបានកាន់តែមានប្រសិទ្ធភាព។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter