លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំទំាង១០រូប ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
ចេញ​ផ្សាយ ២១ មីនា ២០២៤
93

សៀមរាប៖ ថ្ងៃព្រហស្បតិ៍១២កើត ខែផល្គុន ឆ្នំាថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នំា២០២៤  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងសហការីបានជួបប្រជុំសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំទំាង១០រូប ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំធំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ ឯកឧត្តមបានណែនាំ និងតម្រង់ទិស ដល់មន្ត្រីកសិកម្មឃុំទំាងអស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ  ក៏ដូចជាការក្តាប់ស្ថានភាពនៅមូលដ្ឋានឲ្យបានច្បាស់លាស់ និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យបានល្អផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter