លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយខណ្ឌរដ្ឋបាលជលផល និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ បានប្រគល់សត្វកន្ធាយក្បាលកង្កែបចំនួន០១ក្បាលទម្ងន់ ៣៥គីឡូក្រាមជូនដល់នាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល។
ចេញ​ផ្សាយ ២២ មីនា ២០២៤
137

សៀមរាប៖ នៅថ្ងៃសុក្រ១៣កើត ខែផល្គុន ឆ្នំាថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលជលផល និងនាយខណ្ឌរដ្ឋបាលព្រៃឈើ បានប្រគល់សត្វកន្ធាយក្បាលកង្កែបចំនួន០១ក្បាលដែលមានទម្ងន់ ៣៥គីឡូក្រាមជូនដល់នាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល ដែលបានលេងនៅចំណុចត្រពាំងឆ្អើររមាស ចំការពូជក្រញូងក្នុងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅស្ថិតក្នុងភូមិសាស្ត្រត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីយក ទៅថែរក្សា និងពិនិត្យសុខភាពមុននឹងយកទៅលែងចូលទីជម្រកធម្មជាតិតាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ ដែលត្រូវនឹងលក្ខណ:ជីវសាស្ត្ររស់នៅរបស់កន្ធាយក្បាលកង្កែប។

ចំនួនអ្នកចូលទស្សនា
Flag Counter