លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំថ្នាក់ស្រុក ស្តីពីកិច្ចសហការសម្របសម្រួលការចុះបំពេញការងាររបស់មន្រ្តីកសិកម្មឃុំ នៅស្រុកពួក និងស្រុកក្រឡាញ់។
ចេញ​ផ្សាយ ២៦ មីនា ២០២៤
94

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ២រោច ខែផល្គុន  ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧  ត្រូវនឹងថ្ងៃទី ២៦ ខែ មិនា ឆ្នាំ២០២៤ លោក ហៃ វាសនា អនុប្រធានមន្ទីរ  និងលោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយ បានចូលរួមកិច្ចប្រជុំថ្នាក់ស្រុក ស្តីពី កិច្ចសហការសម្របសម្រួលការចុះបំពេញការងាររបស់មន្រ្តីកសិកម្មឃុំ រួមមាន៖ស្រុកក្រឡាញ់ និងស្រុកពួក សម្របសម្រួលកិច្ចប្រជុំដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការចូលរួមពីថ្នាក់ដឹកនាំស្រុកទាំងពីរ ក្រុមប្រឹក្សាឃុំ ក្នុងស្រុកនីមួយៗ និង មន្រ្តីកសិកម្មឃុំ ។ កម្មវិធីមានគោលបំណង៖ ១.ពិភាក្សាពីកិច្ចសហការសម្របសម្រួលការគាំទ្ររបស់អាជ្ញធរ ស្រុក ឃុំ  ២.ពិភាក្សាលើកាសម្របសម្រួលនិងជួយការគាំទ្ររបស់មន្ទីរកសិកម្ម ៣.បង្ហាញពីតួនាទីមន្រ្តីកសិកម្មឃុំ និងការស្រង់ទិន្នន័យកសិកម្ម ការរៀបចំរបាយការណ៍។

ចំនួនអ្នកចូលទស្សនា
Flag Counter