លោកហៃ វាសនា អនុប្រធានមន្ទីរ ជូនដំណើរគណៈប្រតិភូចុះទស្សនកិច្ចនៅសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី ក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ចេញ​ផ្សាយ ០៥ មេសា ២០២៤
125

ថ្ងៃសុក្រ ១២រោច ខែផល្គុន  ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៤ លោកហៃ វាសនា អនុប្រធានមន្ទីរ លោកម៉ា សុខុម ភ្នាក់ងារអនុវត្តគម្រោង casdp លោកស្រីមុយ សុភេន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោកពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ បានជូនដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារអគ្គនាយកដ្ឋានកសិកម្មចំនួន៥រូប ចុះទស្សនកិច្ចនៅសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី ក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានកសិករក្រុមផលិតក្នុងគម្រោងcasdp ចូលរួមចំនួន៣២នាក់ ស្រី១៤នាក់។ ក្រោយពីសំណេះសំណាលពីបញ្ហាទាក់ទងនឹងការងារផលិតកម្មបន្លែរួចមក ឯកឧត្តមបានផ្តល់គំនិតមួយចំនួនដូចជា៖

១.សហគមន៍ត្រូវមានផែនការរៀបចំវគ្គបណ្តុះបណ្តាលដែលខ្លួនត្រូវការចាំបាច់ក្នុងផលិតកម្មបន្លែ(មុខវិជ្ជាអ្វី? ចំនួនអ្នកចូលរួម ទីតាំង ពេលវេលា) ដាក់ត្រង់ទៅឯកឧត្តមតែម្តងតាមរយៈមន្ទីរកសិកម្មខេត្ត ដើម្បីឯកឧត្តមចាត់ចែងផ្ទាល់។

២.សហគមន៍ត្រូវមានផែនការួមផលិតកម្មបន្លែនិងតំរូវការទីផ្សារ

៣.ត្រៀមធនធានថវិកាដើម្បីថែទាំអាងស្តុកទឹកដែលមានស្រាប់

៤.ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារមកថ្ងៃនេះ គឺចុះជ្រើសរើសសហគមន៍ ដែលមានសក្តានុពលផ្នែកដំណាំបន្លែ ដើម្បីចូលរួមអនុវត្តទស្សនទាន"ការផ្គត់ផ្គង់បន្លែតាមតំរូវការទីផ្សារក្នុងឆ្នាំ២០២៤នេះ"។

បន្ទាប់មកឯកឧត្តមបានផ្តល់ឲ្យសហគមន៍កសិកម្មនូវផ្ទះសំណាញ់ចំនួន១ខ្នង សំរាប់សហគមន៍ប្រើប្រាស់ជាប្រយោជន៍រួមក្នុងផលិតកម្មបន្លែ។ ពិធីជួបជុំនេះ បានបញ្ចប់នូវម៉ោង១១.៣០ព្រឹកថ្ងៃដដែល ក្រោយពីប្រតិភូចុះពិនិត្យការដាំដុះបន្លែក្នុងផ្ទះសំណាញ់របស់កសិកររួចមក។

ចំនួនអ្នកចូលទស្សនា
Flag Counter