លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម ចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបខេត្តសៀមរាប នៅភូមិ សសី ឃុំត្បែង ស្រុកបន្ទាយស្រី
ចេញ​ផ្សាយ ០៥ មេសា ២០២៤
94

ថ្ងៃសុក្រ ១២រោច ខែផល្គុន  ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៤ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបខេត្តសៀមរាប នៅភូមិ សសី  ឃុំត្បែង ស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការអញ្ជើញចូលរួមពីក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អាជ្ញាធរស្រុក អជ្ញាធរឃុំ និងប្រជាកសិករ នៅភូមិថ្មជល់ និងភូមិសសី  សរុបប្រមាណ ៤៨ នាក់ ។ ជាលទ្ធផលអង្គមហាសន្និបាត បានសម្រេចលទ្ធផល ដូចជា ៖ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលចំនួន ៥រូប គណៈកម្មាធិការត្រួតពិនិត្យចំនួន ៣រូប  អនុម័តឈ្មោះសហគមន៍កសិកម្មទំនើបសសី អាសយដ្ឋាន ប្រាក់សមាជិកភាព ការបែងចែកប្រាក់ភាគលាភ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងផែនការអាជីវកម្មរបស់សហគមន៍ជាដើម។ ជាចុងក្រោយ គណៈអធិបតី បានចូលរួមអបអសាទរ និងបានណែនាំ ដល់សហគមន៍កសិកម្ម ដូចជា ត្រូវរៀបចំផែនការអាជីវកម្មឲ្យច្បាស់លាស់ និងត្រូវរៀបចំឯកសារពាក់ពន្ធ ដើម្បីស្នើសុំចុះបញ្ជីទទួលស្គាល់ ដោយត្រូវមានការចុះហត្ថលេខាទទួលពីអាជ្ញាធរឃុំ ស្រុក រួចបញ្ជូនមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ក។

ចំនួនអ្នកចូលទស្សនា
Flag Counter