លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ចូលរួមចុះសួរសុខទុក្ខកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
ចេញ​ផ្សាយ ០៩ មេសា ២០២៤
72

នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត លោក មាស ហ្វានី ប្រធានការិយាល័យផែនការ.គណនេយ្យ និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានអមដំណើរ ប្រតិភូខេត្ត ក្រោមអធិបតីភាពឯកឧត្តម សំកុល សុចិត្រា អភិបាលរងនៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត បានចុះសួរសុខទុក្ខកងទ័ពជួរមុខ នៃទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៥ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងទីបញ្ជាការដ្ឋានវរ:សេនាតូចលេខ១(អូរកូនតឹង) នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និងនាំយកគ្រឿងបរិភោគឧបភោជ ក្នុងនោះមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើ បានឧបត្ថម្ភ ៖ បន្លែ ៤មុខ ចំនួន២៥០គ.ក្រ  ខណ្ឌរដ្ឋបាលជលផល បានឧបត្ថម្ភ ត្រីរ៉ស់ចំនួន ៣០គ.ក្រ ការិយាល័យផលិតកម្មនិងបសុព្យាបាល(ក្រុមហ៊ុនCP)សាច់មាន់ទម្ងន់ ៣៦០គ.ក្រ និង ស៊ុតមាន់ចំនួន ៦០០គ្រាប់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter