សកម្មភាពចុះទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប
ចេញ​ផ្សាយ ០៥ ឧសភា ២០២៤
44

ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី បានអមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយសហការជាមួយស្នងការនគរបាលខេត្ត រដ្ឋបាលក្រុងសៀមរាប ការិយាល័យអគ្គីភ័យ រដ្ឋបាលសង្កាត់ចុងឃ្នៀស សហគមន៍នេសាទចុងឃ្នៀស ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន៥០នាក់ ស្ត្រី២នាក់    បានចូលរួមទប់ស្កាត់និងពន្លត់ភ្លើងឆេះព្រៃលិចទឹកនៅចំណុចកប៉ាល់ផ្កាប់ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ក្រុមការងារពិបាកគ្រប់គ្រងភ្លើងព្រៃបានទេ ដោយសារឡានទឹកមិនអាចចូលដល់កន្លែងភ្លើងកំពុងឆេះ។    ក្រុមការងារបានប្រើប្រាស់សម្ភារៈពន្លត់ភ្លើងរួមមាន៖-អេស្កាវ៉ាទ័រ ចំនួន០១គ្រឿង ត្រាក់ទ័រ ចំនួន០១គ្រឿង ឡានទឹក ចំនួន០៣គ្រឿង គោយន្តកន្ត្រៃ ចំនួន០១គ្រឿង ម៉ាសុីនបូមទឹកចំនួន០៣គ្រឿង ធុងបាញ់ទឹកចំនួន១០គ្រឿង ធុងយួរទឹកចំនួន៣០ កាំបិតខ្វែវចំនួន២០ និងលោកទា គឺមសុទ្ធ ប្រធានមន្ទីរ ឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ ដល់ក្រុមការងារពន្លត់ភ្លើងព្រៃលិចទឹក។ តាមការពិនិត្យជាបឋម ព្រៃលិចទឹកដែលត្រូវបានឆេះអស់ទំហំប្រមាណជាង២៥ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter