ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៤ ការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងការងារ និងរបៀបការវាយតម្លៃការងារផ្អែកលើសមិទ្ធកម្មតាមប្រព័ន្ធHRMIS ដល់ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីចំណុះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម នៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួម សរុបចំនួន ៣០ នាក់ (ស្រ្តី ១១ នាក់) ។ គោលបំណងគឺដើម្បីបង្កើននិងពង្រឹងសមត្ថភាពយល់ដឹងពីការគ្រប់គ្រងការងារ និងរបៀបវាយតម្លៃ ការងារផ្អែកលើសមិទ្ធិកម្មតាមប្រព័ន្ធ HRMIS ដល់ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីចំណុះមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម