វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងការងារ និងរបៀបការវាយតម្លៃការងារផ្អែកលើសមិទ្ធកម្មតាមប្រព័ន្ធHRMIS ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ២១ ឧសភា ២០២៤
178

ថ្ងៃអង្គារ ១៤កើត ខែពិសាខ  ឆ្នាំរោង ឆស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៤  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តប្រព័ន្ធគ្រប់គ្រងការងារ និងរបៀបការវាយតម្លៃការងារផ្អែកលើសមិទ្ធកម្មតាមប្រព័ន្ធHRMIS ដល់ថ្នាក់ដឹកនាំ និងមន្ត្រី ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅសាលប្រជុំធំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួម សរុបចំនួន ៣០ នាក់ (ស្រ្តី ១១ នាក់) ។ គោលបំណងគឺដើម្បីបង្កើននិងពង្រឹងសមត្ថភាពយល់ដឹងពីការគ្រប់គ្រងការងារ និងរបៀបវាយតម្លៃ ការងារផ្អែកលើសមិទ្ធិកម្មតាមប្រព័ន្ធ HRMIS ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ។ កម្មវិធីនេះរៀបចំដោយ ការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter