ថ្ងៃសុក្រ ០១រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស២៥៦៨ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៤ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការអាជីវកម្មសហគមន៍កសិកម្ម ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មនៅក្នុងស្រុកជីក្រែង នៅសាលាបឋមសិក្សាហ៊ុនសែនគំរូ នៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ។ គោលបំណងដើម្បីពង្រឹងការគ្រប់គ្រង និងការធ្វើផែនការអាជីវកម្មរបស់សហគមន៍។ វគ្គបណ្តុះបណ្តាលនេះគាំទ្រដោយថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដោយមានសមាជិកចូលរួមសរុបប្រមាណ ៣៨នាក់ ស្រី២៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម