មន្រ្តីជំនាញ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះណែនំាបច្ចេកទេសដើម្បីទប់ស្កាត់ការរីករាលដាលពីការកាត់បំផ្លាញដោយដង្កូវហ្វូង នៅស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ១៩ មិថុនា ២០២៤
72

សៀមរាប៖ ថ្ងៃពុធ១៣កើត ខែជេស្ឋ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០២៤  លោក ហ៊ុន រស្មី  ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី មានការអញ្ជើញចូលរួម លោក តាន់ សុភ័ក្រ្ត អភិបាលរងស្រុកសូទ្រនិគម លោកស្រី ហេង គុណវុឌ្ឍី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងអជ្ញាធរឃុំ សំរោង តាយ៉ែក ដំដែក និងចាន់សរ បានចុះពិនិត្យ ណែនាំបច្ចេកទេស ដើម្បីទប់ស្កាត់ការរីករាលដាល ពីការកាត់បំផ្លាញដោយដង្កូវហ្វូង។ តាមការពិនិត្យឃើញមានវត្តមាន ដង្កូវហ្វូងកំពុងកាត់បំផ្លាញ លើដំណាំស្រូវ ដោយប៉ះពាល់លើផ្ទៃដី៤០ហិចតា តែមិនទាន់មានការខូចខាតទាំងស្រុងទេ។ ក្រុមការងារបានណែនាំកសិករប្រើវិធានការណ៍ការពារ និងកំចាត់ ឲ្យបានទាន់ពេលវេលាដោយការប្រើថ្នាំកសិកម្ម ។ បានជួបប្រជុំ ណែនាំបច្ចេកទេសប្រើថ្នាំកសិកម្ម ជាមួយដេប៉ូលក់ដុំលក់រាយថ្នាំកសិកម្ម ដើម្បីណែនាំកសិករប្រើប្រាស់ថ្នាំកសិកម្មបន្តឲ្យមានប្រសិទ្ធភាព និង សុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter