សៀមរាប៖ ថ្ងៃពុធ១៣កើត ខែជេស្ឋ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នំា ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងសហការីទទួលស្វាគមន៍ក្រុមនិស្សិតមកពីសាវិទ្យាល័យកសិកម្មជាតិកំពង់ចាម ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីបច្ចេកទេសដាំដុះដំណាំ ការធ្វើជីកំប៉ុស្ត និងការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាពិសេសការបង្កើតសហគមន៍កសិកម្មទំនើបនៅខេត្តសៀមរាប។ បន្ទាប់មកក្រុមនិស្សិតដែលដឹកនាំដោយសាស្ត្រាចារ្យ សន ម៉េងហួ ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម បានបន្តដំណើរទៅធ្វើទស្សនកិច្ចនៅស្ថានីយ៍កសិកម្មទឹកវិលបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម