ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ធ្វើតេស្តរកសារធាតុញៀន
ចេញ​ផ្សាយ ២០ មិថុនា ២០២៤
304

ថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែជេស្ឋ  ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែ ​មិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយមន្ត្រីនគរបាលមកពីការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប ដឹកនាំដោយវរសេនីយទោ សាក់ សុទ្ធារ៉ូ បានធ្វើតេស្តរកសារធាតុញៀនតាមរយៈទឹកមូត្រ តាមលិខិតណែនាំរបស់រដ្ឋបាលសាលាខេត្តសៀមរាប ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ សរុបអ្នកដែលបានធ្វើតេស្តចំនួន ១៧៩នាក់ ស្រី៣០នាក់ ជាលទ្ធផលក្រោយការធ្វើតេស្តតាមរយ:ទឹកមូត្រ ពុំមានមន្រ្តីណាមានវិជ្ជមានសាធាតុញៀនឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter