សៀមរាប៖ ថ្ងៃព្រហស្បតិ៍១៤កើត ខែជេស្ឋ ឆ្នំារោងឆស័ក ព.ស២៥៦៨ ត្រូវនឹថ្ងៃទី២០ ខែមិថុនា ឆ្នំា២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកធិននី សុទ្ធី ខណ្ឌរដ្ឋបាលជលផលសៀមរាប បាននាំយកម៉ាស៊ីនបូមទឹកពន្លត់ភ្លើងឆេះព្រៃលិចទឹកចំនួន ១៩គ្រឿង និងសម្ភារៈផ្សេងៗទៀត ដែលផ្តល់ដោយរដ្ឋបាលជលផល និងសហភាពអ៉ឺរ៉ុប ចែកជូនដល់ក្រុមការងារគ្រប់គ្រង និងសម្របសម្រួលអនុវត្តផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹកថ្នាក់ឃុំ និងសហគមន៍នេសាទ។ កម្មវិធីចែកនេះ ប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម