សៀមរាប៖ ថ្ងៃសុក្រ១៥កើត ខែជេស្ឋ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នំា ២០២៤ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ នៅសាលប្រជុំស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល ក្រោមការដឹកនាំកិច្ចប្រជុំរបស់លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងវត្តមានលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យក្រោមឱវាទ និងមន្ត្រីបណ្តាការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមបណ្តា ក្រុងស្រុក ក្នុងខេត្ត ព្រមទាំងអង្គភាពស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត សរុបចំនួន១០៥នាក់(ស្រី១៨នាក់)។ កិច្ចប្រជុំធ្វើឡើងក្រោមគោលបំណងដើម្បីពិនិត្យពីវឌ្ឍនភាពការងារក្នុងឆមាសទី១ ពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមនានាដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង សម្រាប់ជាចក្ខុវិស័យក្នុងការបន្តអនុវត្តក្នុងឆមាសទី២បន្តឲ្យទទួលបានលទ្ឋផលល្អប្រកបដោយប្រសិទ្ធិភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម