ថ្នាក់ដឹកនាំការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ចុះតាមដានស្ថានភាពផលប៉ះពាល់ដោយសារដង្កូវហ្វូង នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង
ចេញ​ផ្សាយ ២៤ មិថុនា ២០២៤
146

ថ្ងៃ ចន្ទ ៣រោច ខែជេស្ឋ  ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែ ​មិថុនា ឆ្នាំ២០២៤ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក​ ហ៊ុន រស្មីប្រធានការិយាល័យនីតិកម្មកសិកម្ម ​និងសហការី សហការជាមួយ លោកស្រីភួង និមល អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកជីក្រែង និងលោកស្រី ហេង គុណវុឌ្ឍី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកសូទ្រនិគម ចុះពិនិត្យស្ថានភាពផលប៉ះពាល់របស់ដង្កូវហ្វូង។ តាមការពិនិត្យមើលរបស់ក្រុមការងារឃើញថាការរាលដាលនៅពេលនេះមានការថយចុះ ដោយសារប្រជាកសិករគាត់បានចុះបាញ់ថ្នាំ ស្របពេលនឹងមានភ្លៀងធ្លាក់យ៉ាងច្រើនរយៈពេល២ថ្ងៃជាប់គ្នា។ ក្រុមការងារបានផ្សព្វផ្សាយ និងណែនាំបន្ថែមពីវិធានកម្ចាត់ដង្កូវហ្វូងមានដូចជាវិធានការមេកានិច ដោយការប្រើប្រេងម៉ាស៊ូតលាយដីខ្សាច់បាចលើស្រែដែលមានទឹក និងវិធានការប្រើប្រាស់ថ្នាំពុលអោយបានត្រឹមត្រូវ។ ជាមួយគ្នានេះក្រុមការងារបានចែកជូនថ្នាំបាញ់សម្លាប់ដង្កូវចំនួន១កេស ស្មើនឹង២០ដបដែលផ្តល់ដោយក្រុមហ៊ុន អង្គរគ្រីនតាមរយៈលោក ស៊ិន មករា (តំនាងក្រុមហ៊ុន) សម្រាប់បាញ់លើផ្ទៃដី២០ហិកតា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter