ថ្ងៃ អាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស២៥៦៨ត្រូវនឹងថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល ចូលរួមអបអរ សាទរពិធីលែងកូនត្រីនៅត្រពាំងព្រៃដំរីស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នៅសំ រដ្ឋា អភិបាលរងស្រុកប្រាសាទបាគង ។ សមាសភាពអញ្ជើញចូលរួម មានឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុកប្រាសាទបាគង ប្រធានការិយាល័យកសិកម្មស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមសរុបចំនួន ៣០០នាក់ ។ កូនត្រីត្រូវលែងមានចំនួន១៧ ០០០ក្បាល ក្នុងនោះ មានប្រភេទ៖ ត្រីអណ្ដែង ៤០០០ក្បាល ត្រីប្រា ៦០០០ ក្បាល ត្រីឆ្ពិន ៥០០០ ក្បាល ត្រីក្រាញ់ ២០០០ ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម